ធោ​តកត្ថេ​រាប​ទាន ទី៤


 [១០៤] ទឹកស្ទឹង​ឈ្មោះ​ភាគី​រសី ហូរចេញ​មក​អំពី​ព្រៃ​ហិមពាន្ត ហើយ​ហូរ​ទៅតាម​ទ្វារ​ក្រុង​ហង្ស​វតី ក្នុងខណៈនោះ។ អារាម​ឈ្មោះ​សោ​ភិ​តៈ ដែលគេ​សាង​ល្អ​ហើយ នៅ​ក្បែរ​ឆ្នេរ​ស្ទឹង​គង្គា ព្រះពុទ្ធ ព្រះ​នាម​បទុមុ​ត្ត​រៈ ជា​លោកនាយក សេ្តច​ប្រថាប់​នៅក្នុង​អារាម​នោះ។ ព្រះមានព្រះភាគ មាន​ពួក​មនុស្ស​ចោមរោម​ហើយ ដូចជា​ព្រះ​ឥន្រ្ទ​មាន​ពួក​ទេវតា​ចោមរោម ស្តេច​គង់នៅ​ក្នុង​អារាម​នោះ ដូច​កេសរ​រាជសីហ៍ ដែល​ឥតមាន​សេចក្តី​តក់ស្លុត។ ខ្ញុំ​កើតជា​ព្រាហ្មណ៍ មាន​នាម​ថា​ឆឡង្គៈ នៅក្នុង​នគរ​ហង្ស​វតី បពិត្រ​ព្រះ​មហាមុនី ឈ្មោះខ្ញុំ​យ៉ាងនេះ។ កាលនោះ ពួក​សិស្ស​ចំនួន ១៨ រយ​នាក់ តែង​ចោមរោម​ខ្ញុំ ខ្ញុំ​ព្រមព្រៀង​ដោយ​ពួក​សិស្ស​ទាំងនោះ ក៏​ចូល​ទៅកាន់​ឆ្នេរ​ស្ទឹង​គង្គា។ ខ្ញុំ​កំពុង​ឆ្លងស្ទឹង​ភាគី​រសី បានឃើញ​ពួក​សមណៈ ជា​បុគ្គល​មិន​កុហក ជា​អ្នក​បន្សាត់​បង់​នូវ​បាប ត្រង់​ឆ្នេរ​ស្ទឹង​គង្គា​នោះ ហើយ​ខ្ញុំ​គិត​យ៉ាងនេះ ក្នុងខណៈនោះ​ថា
ថយ | ទំព័រទី ២២៧ | បន្ទាប់