បានឮ​ថា ព្រះ​សព្វ​គន្ធិ​យត្ថេ​រមាន​អាយុ សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សព្វ​គន្ធិ​យត្ថេ​រាប​ទាន។


បរម​ន្ន​ទាយ​កត្ថេ​រាប​ទាន ទី៣


 [៣] ខ្ញុំ​បានឃើញ​ព្រះពុទ្ធ​ព្រះនាម​វិបស្សី ទ្រង់​ជា​ឆ្នើម​ក្នុង​លោក ប្រសើរ​ជាង​ពួក​នរៈ ទ្រង់​រុងរឿង​ដូច​ផ្កា​កណិការ ឬក៏​ដូច​ព្រះអាទិត្យ​ដែល​ទើបនឹង​រះ។ ខ្ញុំ​ផ្គង​អញ្ជលី និមន្ត​ឲ្យ​ស្តេច​ទៅផ្ទះ​របស់​ខ្លួន លុះ​នាំ​ព្រះសម្ពុទ្ធ​ទៅ​ហើយ ក៏បាន​ថ្វាយ​នូវ​បាយាស​ដ៏​ប្រសើរ។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​បាយាស​ដ៏​ប្រសើរ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​បាយាស​ដ៏​ប្រសើរ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​បរម​ន្ន​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បរម​ន្ន​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៣ | បន្ទាប់