បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះនិគ្គុណ្ឌិបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
[២៨] ជនទាំងពួកមកប្រជុំគ្នា ធ្វើមហាបូជាចំពោះព្រះមានព្រះភាគ ព្រះនាមវេស្សភូ ជាច្បងក្នុងលោក ប្រកបដោយតាទិគុណ។ កាលនោះ ខ្ញុំយកដុំបាយអ ធ្វើជាភួងផ្កាម្លិះដាក់បូជាពីមុខអាសនៈដ៏ប្រសើរ។ ជនទាំងអស់មកប្រជុំគ្នា ក្រឡេកមើលផ្កាដ៏ប្រសើរនោះ ហើយគិតគ្នាថា អ្នកណាបានបូជាផ្កានេះ ចំពោះព្រះពុទ្ធដ៏ប្រសើរ ប្រកបដោយតាទិគុណ។ ហេតុតែចិត្តជ្រះថ្លានោះ ខ្ញុំបានទៅកើតឯឋាននិម្មានរតី ទទួលរងកុសលរបស់ខ្លួន ដែលខ្លួនធ្វើទុកល្អហើយ ក្នុងកាលមុន។ ខ្ញុំទៅយកកំណើតណាៗ ទោះបីជាទេវតា ឬជាមនុស្ស រមែងជាទីស្រឡាញ់របស់ជនទាំងពួង នេះជាផលនៃការបូជាផ្កា។

ចប់ និគ្គុណ្ឌិបុប្ផិយត្ថេរាបទាន។
សុមនាវេឡិយត្ថេរាបទាន ទី៨