បុប្ផ​ច្ឆ​ត្តិ​យត្ថេ​រាប​ទាន ទី៩


 [២៩] កាល​ព្រះមានព្រះភាគ​ព្រះនាម​សិទ្ធត្ថ ជា​ច្បង​ក្នុង​លោក ប្រកបដោយ​តា​ទិ​គុណ ទ្រង់​ប្រកាស​នូវ​សច្ចៈ ញុំាង​ពួក​សត្វ​ឲ្យ​រំលត់ទុក្ខ ខ្ញុំ​បាន​យក​ផ្កាឈូក​ដែល​ដុះ​ក្នុងទឹក ជាទី​រីករាយ​នៃ​ចិត្ត ធ្វើជា​ឆត្រ​ផ្កា ហើយ​បូជា​ព្រះសម្ពុទ្ធ។ ឯព្រះ​សាស្តា ព្រះនាម​សិទ្ធត្ថ ទ្រង់​ជ្រាប​ច្បាស់​នូវ​ត្រៃលោក ទ្រង់​គួរ​ទទួល​នូវ​គ្រឿងបូជា ទ្រង់​ឋិតនៅ​ក្នុង​ពួក​ភិក្ខុ ហើយ​សម្តែង​នូវ​គាថា​ទាំងនេះ​ថា បុគ្គល​ណា ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា បាន​បាំងឆត្រ​ផ្កា​ថ្វាយ​តថាគត បុគ្គល​នោះ រមែង​មិនទៅ​កាន់​ទុគ្គតិ ដោយចិត្ត​ជ្រះថ្លា​នោះ​ឡើយ។ លុះ​ព្រះសម្ពុទ្ធ ព្រះនាម​សិទ្ធត្ថ ជា​លោកនាយក ទ្រង់​ត្រាស់​គាថា​នេះ​ហើយ ទ្រង់​បញ្ជូន​បរិស័ទ​ទៅ រួចហើយ​ស្តេច​ពុទ្ធដំណើរ​ទៅកាន់​អាកាស ដែល​ជាទី​រីករាយ​នៃ​សត្វស្លាប។ កាល​ព្រះសម្ពុទ្ធ ជា​ទេវតា​របស់​មនុស្ស ទ្រង់​ក្រោក​ឡើង ស្វេតច្ឆត្រ​ក៏​អណ្តែត​ឡើង ឆត្រ​ដ៏​ឧត្តម​បាន​អណ្តែត​ទៅ​ពី​ខាងមុខ​ព្រះសម្ពុទ្ធ​ដ៏​ប្រសើរ។
ថយ | ទំព័រទី ៣៨ | បន្ទាប់