ធម្ម​សញ្ញ​កត្ថេ​រាប​ទាន ទី៤


 [៤] មាន​ពិធី​ឆ្លង​មហាពោធិ​ព្រឹក្ស​របស់​ព្រះមានព្រះភាគ ព្រះនាម​វិបស្សី ឯព្រះសម្ពុទ្ធ​ជា​ច្បង​ក្នុ​លោក ប្រសើរ​ជាង​នរៈ ទ្រង់​ឋិតនៅ​ទៀប​ដើមពោធិ​ព្រឹក្ស។ ក្នុង​សម័យ​នោះ ព្រះមានព្រះភាគ ទ្រង់​មាន​ភិក្ខុសង្ឃ​ចោមរោម ទ្រង់​ប្រកាស​សច្ចៈ ៤ ទ្រង់​បន្លឺ​ឡើង​នូវ​វាចា​ដ៏​អង់អាច។ ព្រះសម្ពុទ្ធ មាន​កិលេស​ជា​គ្រឿង​បិទ​បើក​ហើយ ទ្រង់​សម្តែង​ធម៌​ដោយ​បង្រួញ​ផង ដោយ​ពិស្តារ​ផង ទ្រង់​ញុំាង​មហាជន​ឲ្យ​រលត់ទុក្ខ។ ខ្ញុំ​បាន​ស្តាប់ធម៌​របស់​ព្រះសម្ពុទ្ធ​អង្គ​នោះ ទ្រង់​ជា​ឆ្នើម​ក្នុង​លោក ប្រកបដោយ​តា​ទិ​គុណ ហើយ​ថ្វាយបង្គំ​ព្រះ​បាទា​របស់​ព្រះ​សាស្តា រួច​ឈមមុខ​ទៅកាន់​ឧត្តរទិស ហើយ​ចៀសចេញ​ទៅ។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ស្តាប់ធម៌ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ស្តាប់ធម៌។ ក្នុង​កប្ប​ទី ៣៣ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ​មួយ​អង្គ ព្រះនាម​សុត​វា ជា​ម្ចាស់ផែនដី ទ្រង់​មាន​កម្លាំង​ច្រើន។
ថយ | ទំព័រទី ៤ | បន្ទាប់