ខ្ញុំ​មិន​យល់សប្តិ​នូវ​សុបិន​អាក្រក់​សោះ ស្មារតី​របស់ខ្ញុំ ក៏​តាំងនៅ​មាំ នេះ​ជា​ផល​នៃ​កុដិ​ស្មៅ។ ព្រោះតែ​កុដិ​ស្មៅ​នោះ ខ្ញុំ​បាន​សោយ​សម្ប័ទ​ទាំងឡាយ បាន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ធម៌​របស់​ព្រះមានព្រះភាគ ព្រះនាម​គោតម។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើកុសល​កម្ម ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​កុដិ​ស្មៅ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​តិណ​កុដិ​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ តិណ​កុដិ​ទាយ​កត្ថេ​រាប​ទាន។


ឧត្តរេ​យ្យ​ទាយ​កត្ថេ​រាប​ទាន ទី៨


 [៣៨] កាលនោះ ខ្ញុំ​ជា​ព្រាហ្មណ៍​នៅក្នុង​នគរ​ហង្ស​វតី ជា​អ្នក​ស្វាធ្យាយមន្ត ចេះចាំ​មន្ត ចេះ​ចប់​ត្រៃវេទ។ ជា​អ្នក
ថយ | ទំព័រទី ៥៨ | បន្ទាប់