ខ្ញុំ​មានចិត្ត​ខ្ពស់​ឯក មានចិត្ត​រីករាយ មានចិត្ត​ស្រស់ស្រាយ​ដោយ​បីតិ បា​នប្រ​ទូល​លើ​ក្បាល​នូវ​ផ្កា​ឧប្បល ៣ ថ្វាយព្រះ​អង្គ។ លុះ​ខ្ញុំ​បូជា​ផ្កា​ទាំងឡាយ ចំពោះ​ព្រះមហេសី ព្រះនាម​វិបស្សី​រួចហើយ ជា​អ្នកមាន​សេចក្តី​គោរព បែរមុខ​ឆ្ពោះទៅ​កាន់​ទិសឧត្តរ ដើរចេញ​ទៅ។ ខ្ញុំ​កំពុង​មានចិត្ត​ជ្រះថ្លា ដើរ​ត្រឡប់​ថយក្រោយ ក៏​ធ្លាក់ទៅក្នុង​ជ្រោះ​ភ្នំ ដល់​នូវ​ការ​អស់​ទៅ​នៃ​ជីវិត ដោយ​កុសលកម្ម​ដែល​ខ្ញុំ​បាន​ធ្វើ​នោះ​ផង ដោយ​ការ​តាំង​ចេតនា​នោះ​ផង លុះ​ខ្ញុំ​លះបង់​នូវ​រាងកាយ​ជា​របស់​មនុស្ស​ហើយ បាន​ទៅ​កើត​ក្នុង​ឋាន​តាវត្តិង្ស។ ខ្ញុំ​បាន​សោយរាជ្យ អស់ ៣០០ ដង បាន​កើតជា​ស្តេច​ចក្រពត្តិ អស់ ៥០០ ដង។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ៧០ | បន្ទាប់