លុះ​ឃើញ ខ្ញុំ​តម្កល់​នូវ​ផ្កា​ចម្បា ៧ លើ​ក្បាល បូជា​ដល់​ព្រះសម្ពុទ្ធ​ជា​សយម្ភូ ទ្រង់​ស្វែងរក​នូវ​គុណ​ដ៏​ធំ។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ចម្បក​បុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ចម្បក​បុប្ផិ​យត្ថេ​រាប​ទាន។


បទុម​បូ​ជកត្ថេ​រាប​ទាន ទី៧


 [៤៧] មាន​ភ្នំ​មួយ​ឈ្មោះ​រោម​សៈ នៅ​ជិត​ព្រៃ​ហិមពាន្ត កាលនោះ ព្រះពុទ្ធ​ព្រះនាម​សោ​ភិ​តៈ ទ្រង់​គង់នៅ​ត្រង់​ទីវាល។ ខ្ញុំ​ចេញ​អំពី​លំនៅ ហើយ​កាន់​យក​នូវ​ផ្កាឈូក បាំង​ថ្វាយព្រះ​សម្ពុទ្ធ លុះ​ខ្ញុំ​បាំង​ថ្វាយ​អស់​មួយថ្ងៃ​ហើយ ត្រឡប់​ចូលកាន់​លំនៅ​វិញ។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។
ថយ | ទំព័រទី ៧៥ | បន្ទាប់