ឯកញ្ជ​លិ​យត្ថេ​រាប​ទាន ទី១០


 [៥០] កាលនោះ ព្រះសម្ពុទ្ធ​ព្រះនាម​រេ​វតៈ សេ្តច​គង់នៅ​ទៀប​ឆេ្ន​រស្ទឹង ខ្ញុំ​បានឃើញ​ព្រះពុទ្ធ ដែល​ប្រាសចាក​ធូលី​គឺ​កិលេស ដូច​ព្រះអាទិត្យ​មាន​រស្មី​លឿង ឬដូច​មុ​ខភើ្លង​គប់ ដែល​ត្រូវ​ខ្យល់បក់​ហើយ ពុំ​នោះ​សោត ដូច​រងើកភ្លើង​នៃ​ឧស​គគីរ ទ្រង់​រុងរឿង​ដូច​ផ្កាយព្រឹក ខ្ញុំ​ធ្វើ​អញ្ជលី​ម្តង។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើ​អញ្ជលី ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ធ្វើ​អញ្ជលី។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ឯកញ្ជ​លិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឯកញ្ជ​លិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៧៩ | បន្ទាប់