បានឮ​ថា ព្រះ​យវក​លា​បិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ យវក​លា​បិ​យត្ថេ​រាប​ទាន។


កឹ​សុក​បូ​ជកត្ថេ​រាប​ទាន ទី៣


 [៥៣] ខ្ញុំ​បានឃើញ​ផ្កាចារ​រីក ហើយ​បេះ​ផ្គង​អញ្ជលី​ឡើង នឹកដល់​ព្រះពុទ្ធ​ព្រះនាម​សិទ្ធត្ថ បូជា​បោះ​ទៅ​ឰដ៏​អាកាស។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​កឹ​សុក​បូ​ជកត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ កឹ​សុក​បូ​ជកត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៨៣ | បន្ទាប់