សកោ​ដក​កោ​រណ្ឌ​ទាយ​កត្ថេ​រាប​ទាន ទី៤


 [៥៤] ខ្ញុំ​បានឃើញ​ស្នាមព្រះ​បាទ​របស់​ព្រះ​សិខី ជា​ផៅពង្ស​នៃ​លោក ដែល​ទ្រង់​ជាន់ទុក ហើយ​ធ្វើ​នូវ​ស្បែក​ខ្លា​ឆៀង​ស្មា​ម្ខាង ថ្វាយបង្គំ​ស្នាមព្រះ​បាទ​ដ៏​ប្រសើរ។ ខ្ញុំ​ឃើញ​នូវ​ដើមឈើ​ដែល​ដុះ​លើ​ផែនដី ឈ្មោះ​កោ​រណ្ឌ​ព្រឹក្ស មាន​ផ្ការីក ហើយក៏​កាច់​យក​ទាំង​ត្រួយ មក​បូជា​នូវ​ចក្រ​ឰដ៏​ស្នាមព្រះ​បាទ។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើកុសល​កម្ម ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សកោ​ដក​កោ​រណ្ឌ​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សកោ​ដក​កោ​រណ្ឌ​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៨៤ | បន្ទាប់