ទណ្ឌ​ទាយ​កត្ថេ​រាប​ទាន ទី៥


 [៥៥] ក្នុង​កាលនោះ ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​ព្រៃធំ ហើយ​កាប់​នូវ​ឫស្សី យក​មក​ធ្វើ​បង្កាន់ដៃ ប្រគេន​ដល់​ព្រះសង្ឃ។ ដោយចិត្ត​ជ្រះថ្លា​នោះ ខ្ញុំ​ថ្វាយបង្គំ​ព្រះសង្ឃ​ដែល​មាន​វត្ត​ដ៏​ល្អ លុះ​ប្រគេន​នូវ​បង្កាន់ដៃ​ហើយ ក៏​បែរមុខ​ឆ្ពោះ​កាន់​ឧត្តរទិស ដើរចេញ​ទៅ។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ប្រគេន​នូវ​បង្កាន់ដៃ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ប្រគេន​បង្កាន់ដៃ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះទណ្ឌ​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ទណ្ឌ​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៨៥ | បន្ទាប់