អម្ព​យាគុ​ទាយ​កត្ថេ​រាប​ទាន ទី៦


 [៥៦] ព្រះ​បច្ចេក​សម្ពុទ្ធ ព្រះនាម​សតរង្សី ត្រាស់​ដឹង​ឯង គ្មាន​សត្រូវ​ផ្ចាល​ផ្ចាញ់​បាន ទ្រង់​ចេញ​អំពី​សមាធិ ហើយ​ស្តេច​សំដៅ​មករ​កខ្ញុំ​ដើម្បី​ភិក្ខា។ ខ្ញុំ​បាន​ឃើញ​ព្រះ​បចេ្ច​កពុទ្ធ​ដែល​មានព្រះហឫទ័យ​ស្អាត ខ្ញុំ​មានចិត្ត​ជ្រះថ្លា បាន​ប្រគេន​បបរ​ស្វាយ ដល់​ព្រះ​បច្ចេកពុទ្ធ​នោះ។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើកុសល​កម្ម ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​បបរ​ស្វាយ។ បដិសម្ភិទា ៤ វិ​មោក្ក ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​អម្ព​យាគុ​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អម្ព​យាគុ​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៨៦ | បន្ទាប់