បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិ​បតិ្តហើយ។
 បានឮ​ថា ព្រះ​អារាម​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អារាម​ទាយ​កត្ថេ​រាប​ទាន។


អនុ​លេប​ទាយ​កត្ថេ​រាប​ទាន ទី៨


 [៨] ខ្ញុំ​បានឃើញ​សាវ័ក​របស់​ព្រះ​មុនី ព្រះនាម​អត្ថ​ទស្សី កំពុង​ធ្វើ​នវកម្ម ខ្ញុំ​ក៏​ដើរចូល​ទៅ​ក្នុង​ដែន។ កាលដែល​នវកម្ម​រួចស្រេច ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ ក៏បាន​ថ្វាយ​ថ្នាំលាប​ដល់​សាវ័ក ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ។ ក្នុង​កប្ប​ទី ១.៨០០ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើកុសល​កម្ម ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ថ្នាំលាប។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​អនុ​លេប​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អនុ​លេប​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៩ | បន្ទាប់