បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​កេស​របុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ កេស​របុប្ផិ​យត្ថេ​រាប​ទាន។


អង្កោល​បុប្ផិ​យត្ថេ​រាប​ទាន ទី៥


 [៦៥] ក្នុង​កាលនោះ ព្រះសម្ពុទ្ធ​ព្រះ​នាម​បទុមៈ គង់នៅ​លើ​ភ្នំ​ចិត្ត​កូដ ខ្ញុំ​បានឃើញ​ព្រះពុទ្ធ ជា​សយម្ភូ​អង្គ​នោះ​ហើយ ក៏​ចូល​ទៅ​ជិត។ ក្នុង​កាលនោះ ខ្ញុំ​បានឃើញ​ផ្កា​អង្កោល​រីក ហើយ​បេះ​កាន់​ដើរចូល​ទៅ​បូជា​ព្រះ​ជិនស្រី​សម្ពុទ្ធ ព្រះ​នាម​បទុមៈ។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើកុសល​កម្ម ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ៩៤ | បន្ទាប់