ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សយ​ម្ប​ដិ​ភា​ណិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សយ​ម្ប​ដិ​ភា​ណិ​យត្ថេ​រាប​ទាន។


និមិត្ត​ព្យាករ​ណិ​យត្ថេ​រាប​ទាន ទី១០


 [៦០] កាលណោះ ខ្ញុំ​ចូល​ទៅ​ក្នុង​ព្រៃ​ហេមពាន្ត បង្ហាញ​មន្ត​ដល់​ពួក​សិស្ស ឯសិស្ស​ចំនួន ៥៤. ០០០ នាក់ បាន​បម្រើ​ខ្ញុំ។ សិស្ស​ទាំងអស់​នោះ ជា​អ្នករៀន​វេទ ដល់​នូវ​បារមី​ក្នុង​អង្គ ៦ រឹងប៉ឹង​ដោយ​វិ​ជា្ជ​របស់​ខ្លួន​នៅក្នុង​ព្រៃ​ហិមពាន្ត។
ថយ | ទំព័រទី ១៣២ | បន្ទាប់