បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិ​បតិ្តហើយ។
 បានឮ​ថា ព្រះ​នឡមា​លិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ នឡមា​លិ​យត្ថេ​រាប​ទាន។


មណិ​បូ​ជកត្ថេ​រាប​ទាន ទី២


 [៦២] ព្រះ​ជិនស្រី​សម្ពុទ្ធ ព្រះ​នាម​បទុមុ​ត្ត​រៈ ទ្រង់​ដល់​នូវ​ត្រើយ​នៃ​ធម៌​ទាំងពួង ទ្រង់​ប្រាថ្នា​នូវ​វិវេក កំពុងតែ​ស្តេច​ទៅតាម​អាកាស។ មាន​ជាតស្រះ​ដ៏​ធំ​មួយ នៅ​ជិត​ព្រៃ​ហិមពាន្ត ឯលំនៅ​របស់ខ្ញុំ ដែល​ប្រកបដោយ​បុញ្ញកម្ម នៅ​ជិត​ស្រះ​នោះ។ ខ្ញុំ​ចេញ​អំពី​លំនៅ បានឃើញ​ព្រះ​លោកនាយក ទ្រង់​ភ្លឺ​ដូចជា​ផ្កា​រាជព្រឹក្ស រុងរឿង​ដូចជា​ភ្លើង។
ថយ | ទំព័រទី ១៣៧ | បន្ទាប់