ខ្ញុំ​មិន​ឃើញ​ផ្កាដែលគួរ​បេះ​ថ្វាយ ទើប​គិតថា អញ​នឹង​បូជា​អ្វី ដល់​ព្រះ​លោកនាយក ឲ្យ​ចិត្ត​របស់​ខ្លួន​ជ្រះថ្លា ហើយ​ថ្វាយបង្គំ​ព្រះ​សាស្តា​អេះ។ ខ្ញុំ​យក​កែវមណី​ប្រដាប់​ក្បាល​នៃ​ខ្ញុំ បូជា​ព្រះ​លោកនាយក រួច​ប្រាថ្នា​ថា សូមឲ្យ​ផល​ដ៏​ចម្រើន​សម្រេច​ដល់​ខ្ញុំ ដោយសារ​បូជា​កែវមណី​នេះ។ ព្រះ​សាស្តា ព្រះ​នាម​បទុមុ​ត្ត​រៈ ទ្រង់​ជ្រាប​ច្បាស់​ត្រៃលោក ព្រះអង្គ​គួរ​ទទួល​គ្រឿងបូជា ទ្រង់​ឈរ​សម្តែង​ក្នុង​អាកាស នូវ​គាថា​នេះ​ថា តម្រិះ​នោះ សូមឲ្យ​សម្រេច​ដល់​អ្នក អ្នក​ចូរ​បាន​នូវ​សេចក្តី​សុខ​ដ៏​ធំ​ទូលាយ អ្នក​ចូរ​បាន​នូវ​យស​ដ៏​ធំ ដោយ​ការ​បូជា​នូវ​កែវមណី​នេះ​ចុះ។ ព្រះសម្ពុទ្ធ​ព្រះ​នាម​បទុមុ​ត្ត​រៈ លុះ​ពោល​ពាក្យ​នេះ​ហើយ ទើប​សេ្តច​ហួស​ទៅ ចិត្ត​ដែលគេ​តម្កល់ទុក​ចំពោះ​បុគ្គល​ណា (បុគ្គល​នោះ) គឺ​ព្រះពុទ្ធ​ដ៏​ប្រសើរ។ ខ្ញុំ​កើតជា​ព្រះឥន្ទ ជា​សេ្តច​ទេវតា សោយ​ទេវ​រាជ្យ​អស់ ៦០ កប្ប បាន​ជា​ស្តេច​ចក្រពត្តិ​ច្រើន​រយ​ដង។
ថយ | ទំព័រទី ១៣៨ | បន្ទាប់