អំពើ​ដែល​ខ្ញុំ​ធ្វើល្អ​ហើយ ព្រោះ​ខ្ញុំ​បានឃើញ​ព្រះពុទ្ធ​ជានា​យក ខ្ញុំ​រួច​ស្រឡះ​ហើយ​ចាក​វិនិបាត ខ្ញុំ​បាន​ដល់​នូវ​អចល​បទ គឺ​ព្រះនិព្វាន។ ខ្ញុំ​ទៅកាន់​កំ​ណើ​តណាៗ ទោះជា​ទេវតា ឬជា​មនុស្ស ពន្លឺ​តែង​មាន​សម្រាប់​ខ្ញុំ​ទាំង​ថ្ងៃ​ទាំង​យប់​សព្វៗកាល។ ខ្ញុំ​សោយ​សម្បត្តិ​ទាំងឡាយ ដោយសារ​ការ​បូជា​នូវ​កែវមណី​នោះ​ឯង ពន្លឺ​គឺ​ញាណ ខ្ញុំ​ឃើញ​ហើយ ខ្ញុំ​បាន​ដល់​នូវ​អចល​បទ គឺ​ព្រះនិព្វាន។ ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បូជា​កែវមណី ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​បូជា​កែវមណី។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ១៤០ | បន្ទាប់