នឹង​បាន​សោយ​ប្រទេស​រាជ្យ​ដ៏​ធំ​ទូលាយ រាប់​ជាតិ​មិន​អស់ នេះ​ជា​អានិសង្ស​នៃ​កម្ម គឺ​កិរិយា​បូជា​នូវ​ផ្កា​នោះ។ បុរស​នេះ ដែល​បាន​បាំង​តថាគត​ដោយ​ផ្កា​ទាំងឡាយ ទាំង​ល្ងាច​ទាំង​ព្រឹក នឹង​ទៅជា​អ្នក​ប្រកបដោយ​បុញ្ញកម្ម ផល​នឹង​កើត​ប្រាកដ​ចំពោះមុខ។ បុរស​នេះ​ប្រាថ្នា​វត្ថុ​ណាៗ ដោយ​កាម​ទាំងឡាយ វត្ថុ​នោះៗ នឹង​កើត​ប្រាកដ នឹង​ញុំាង​សេចក្តី​ប្រាថ្នា​ឲ្យ​ពេញលេញ ជា​អ្នក​មិន​មាន​អាសវៈ នឹង​បរិនិព្វាន។
 ខ្ញុំ​ដុត​បំផ្លាញ​ពួក​កិលេស​ចោល​ហើយ ជា​អ្នកដឹង​ច្បាស់ ទាំង​មានស្មារតី អង្គុយ​លើ​អាសនៈ​តែមួយ ក៏បាន​ដល់​នូវ​ព្រះ​អរហត្ត។ ខ្ញុំ​កំពុង​ដើរ កំពុង​ដេក កំពុង​អង្គុយ ឬឈរ ក៏​នឹក​ទៅ​រក​ព្រះពុទ្ធ​ដ៏​ប្រសើរ ក្នុង​កាលនោះ។ ក្នុង​ទីនោះ ខ្ញុំ​ឥតមាន​សេចក្តី​ខ្វះខាត​ដោយ​ចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ និង​សេនាសនប្បច្ច័យ​សោះ​ឡើយ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។
ថយ | ទំព័រទី ១៨ | បន្ទាប់