ក្នុង​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ត្រី​សមុទ្រ ឈ្មោះ​តិ​មិង្គលៈ បានឃើញ​សំពៅ​ក្នុង​សាគរ ក៏​ចូល​ទៅ​ជិ​តដើម្បអាហារ។ ពាណិជ​ទាំងឡាយ បានឃើញ​ខ្ញុំ​ហើយ ក៏​មាន​សេចក្តី​ភិតភ័យ បាន​នាំគ្នា​រំលឹក​គុណ​នៃ​ព្រះពុទ្ធ​ដ៏​ប្រសើរ​ថា គោ​តមៈៗ ដូច្នេះ ខ្ញុំ​ក៏បាន​ឮសំឡេង​គឹកកង​ខ្លាំង ដែល​ពួក​ពាណិជ​ទាំងនោះ​ពោល​ហើយ។ ខ្ញុំ​រលឹក​ឃើញ​នូវ​សញ្ញា​អំពី​ដើម តអំពី​នោះ​មក ខ្ញុំ​ធ្វើ​នូវ​មរណកាល បាន​ទៅ​កើត​ក្នុង​កំណើត​នៃ​ព្រាហ្មណ៍ ជា​ត្រកូល​ស្តុកស្តម្ភ​ក្នុង​ក្រុង​សាវត្ថី។ ខ្ញុំ​មានឈ្មោះ​ធម្ម​រុ​ចិ ជា​អ្នក​ខ្ពើមរអើម​នូវ​បាប​ទាំងពួង មាន​អាយុ ៧ ឆ្នាំ​រាប់​អំពី​កំណើត បានឃើញ​ព្រះពុទ្ធ​ជា​ពន្លឺ​ក្នុង​លោក។ ខ្ញុំ​បាន​ទៅកាន់​វត្ត​ជេតពន​ដ៏​ប្រសើរ ហើយ​ចូល​ទៅកាន់​ផ្នួស ចូល​ទៅ​ជិត​ព្រះពុទ្ធ អស់​វារៈ ៣ ដង រាល់​យប់​រាល់ថ្ងៃ។
ថយ | ទំព័រទី ១៩០ | បន្ទាប់