នេះ​រាងកាយ​ជាទីបំផុត ភព​ជាទីបំផុត​របស់ខ្ញុំ កំពុង​ប្រព្រឹត្តទៅ មណ្ឌប​ប្រក់​ដោយ​ផ្ការាំង តែង​មាន​សព្វៗកាល ក្នុង​មនុស្សលោក​នេះ។ ខ្ញុំ​បាន​ញុំាង​ព្រះ​មហាមុនី ព្រះនាម​គោតម ព្រះអង្គ​ប្រសើរ​ក្នុង​ពួក​សក្យៈ ឲ្យ​ត្រេកអរ​ហើយ បាន​ដល់​នូវ​អចល​ដ្ឋាន គឺ​ព្រះនិព្វាន ខ្ញុំ​លះបង់​នូវ​ការ​ឈ្នះ និង​ការ​ចាញ់​អស់ហើយ។ ក្នុង​កប្ប​ទី ១.៨០០ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​នូវ​ព្រះពុទ្ធ ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​បុគ្គល​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​ធ្វើឲ្យ​ជាក់ច្បាស់​បាន​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិ​បតិ្តហើយ។
ថយ | ទំព័រទី ១៩៧ | បន្ទាប់