កឹក​ណិ​បុប្ផ​វគ្គ ទី៥០
តី​ណិ​កឹក​ណិ​បុប្ផិ​យត្ថេ​រាប​ទាន ទី១


 [៨១] ខ្ញុំ​បាន​ឃើ​ព្រះពុទ្ធ ព្រះនាម​វិប​សី្ស ទ្រង់​មិន​មាន​ធូលី ជានា​យក​ក្នុង​លោក ព្រះអង្គ​គង់នៅ​នា​ចន្លោះភ្នំ ទ្រង់​រុងរឿង​ដូចជា​ផ្កា​កណិការ។ ខ្ញុំ​បាន​លើកយក​នូវ​ផ្កា​កណ្តឹង ៣ ទង ថ្វាយព្រះ​សម្ពុទ្ធ លុះ​បូជា​ព្រះសម្មាសម្ពុទ្ធ​ហើយ ខ្ញុំ​មានមុខ​បែរ​ឆ្ពោះ​ដើរទៅ​កាន់​ទិសខាងត្បូង។ ដោយ​អំពើ​ដែល​ខ្ញុំ​បាន​ធ្វើ​ហើយ ដោយ​ល្អ​នោះ​ផង ដោយចេតនា​ដែល​ខ្ញុំ​បាន​តំ​កល់​ទុក​នោះ​ផង ខ្ញុំ​លះបង់​រាងកាយ​ជា​របស់​មនុស្ស​ហើយ ក៏បាន​ទៅ​កើត​ឯឋាន​តា​វតិ្តង្ស។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ព្រះសម្ពុទ្ធ​ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​បុគ្គល​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។
ថយ | ទំព័រទី ១៩៩ | បន្ទាប់