ខ្ញុំមានការកើតបីតិ ជាទីនាំមកនូវសេចក្តីសុខក្នុងបច្ចុប្បន្ន ព្រោះថ្វាយនូវផ្លែដូងដល់ព្រះពុទ្ធដោយចិត្តជ្រះថ្លា។ កាលនោះ ខ្ញុំបាននូវបីតិដ៏ធំទូលាយផង នូវសេចក្តីសុខដ៏ឧត្តមផង រតនៈតែងកើតឡើងដល់ខ្ញុំ ដែលកើតក្នុងភពនោះៗ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន។ ចក្ខុរបស់ខ្ញុំដ៏បរិសុទ្ធដូចជាទិព្យ ខ្ញុំជាអ្នកឈ្លាសវៃក្នុងសមាធិ ដល់នូវអភិញ្ញាបារមី នេះជាផលនៃផលទាន។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។