មហាមាត្យ​នុ៎ះ នឹង​ទទួល​នូវ​សួស្តី​របស់​ទេវតា ក្នុង​ទេវលោក នូវ​ភាពជា​ធំ​ក្នុង​មនុស្ស នឹង​បាន​ដល់​នូវ​ព្រះនិព្វាន ដោយ​សេសសល់​នៃ​ផល។ ក្នុង​កប្ប​ទី​សែន​មួយ អំពី​កបក្ប​នេះ ព្រះ​សាស្តា​ព្រះនាម​គោតម ទ្រង់​កើត​ក្នុង​ត្រកូល​ក្សត្រ​ឱកា្ក​កៈ នឹង​ត្រាស់​ឡើង​ក្នុង​លោក។ ឯមហាមាត្យ​នេះ នឹង​បាន​ជា​ធម្ម​ទាយាទ​របស់​ព្រះ​គោតម​នោះ ជា​ឱរស ជា​ធម្ម​និម្មិត​មាន​នាម​ថា កប្បិ​ន ជា​សាវ័ក​របស់​ព្រះ​សាស្តា​នោះ។
 លំ​ដាល់​នោះ ខ្ញុំ​ធ្វើសក្ការៈ​ដ៏​ល្អ ក្នុង​សាសនា​របស់​ព្រះ​ជិនស្រី លុះ​ខ្ញុំ​លះ​រាងកាយ ជា​របស់​មនុស្ស​ហើយ ទៅ​កើត​ក្នុង​ឋាន​តុសិត។ ខ្ញុំ​បាន​គ្រប់គ្រង​នូវ​ទេវរាជ​សម្បត្តិ និង​មនុស្ស​រាជសម្បត្តិ ដោយ​ស្កប់ស្កល់​ហើយ ទើប​ខ្ញុំ​មក​កើត​ក្នុង​កំ​ណើ​តកេ​ណិយៈ ជិត​ក្រុង​ពារាណសី។ ខ្ញុំ​មាន​បរិវារ​មួយ​សែន មាន​ភរិយា បាន​ចូល​ទៅ​បម្រើ​ព្រះ​បច្ចេកពុទ្ធ ៥០០ អង្គ។
ថយ | ទំព័រទី ៣០០ | បន្ទាប់