យើងខ្ញុំ​ទាំងអស់គ្នា ញុំាង​ព្រះ​បច្ចេកពុទ្ធ ឲ្យ​ឆាន់​ផង ឲ្យ​ស្លៀកពាក់​ត្រៃចីវរ​ផង អស់ ៣ ខែ ទើប​ច្យុត​ចាក​អត្តភាព​នោះ ទៅ​កើត​ក្នុង​ឋាន​តាវត្តិង្ស។ យើង​ទាំងអស់​ច្យុត​ចាក​ទេវតា​នោះ មកកាន់​អត្តភាព​របស់​មនុស្ស កើត​ក្នុង​កុក្កុដ​បូរី ជិត​ព្រៃ​ហិមពាន្ត។ ខ្ញុំ​ជា​រាជបុត្ត មាន​នាម​ថា កប្បិ​នៈ មានយស​ធំ ឯទេវតា​ដ៏​សេស មក​កើត​ក្នុង​ត្រកូល​អាមាត្យ​ហែហម​ខ្ញុំ។ ខ្ញុំ​ដល់​នូវ​សេចក្តី​សុខ ដោយ​រាជសម្បត្តិ​ដ៏​ធំ សម្រេច​សេចក្តី​ប្រាថ្នា​ទាំងពួង ខ្ញុំ​បានឮ​នូវ​ការ​កើតឡើង​នៃ​ព្រះពុទ្ធ ដោយ​ពួក​ពាណិជ​ប្រាប់​ថា ព្រះពុទ្ធ​ត្រាស់​ឡើង​ហើយ​ក្នុង​លោក ទ្រង់​ជា​បុគ្គល​ឯក ឥតមាន​បុគ្គល​ស្មើ ព្រះអង្គ​នោះ ទ្រង់​ប្រកាស​នូវ​ព្រះ​សទ្ធម្ម​គឺ​អមតៈ ជា​សុខ​ដ៏​ឧត្តម។ ឯ​ពួក​សិស្សរបស់​ព្រះសម្ពុទ្ធ​អង្គ​នោះ ប្រកប​ព្យាយាម​ល្អ រួច​ស្រឡះ​ចាក​កិ​សេល ជា​អ្នក​មិន​មាន​អាសវៈ លុះ​ខ្ញុំ​ស្តាប់​ពាក្យ​របស់​ពាណិជ​ទាំងនោះ​ហើយ ក៏​ធ្វើសក្ការៈ​ចំពោះ​ពួក​ពាណិជ​នោះ។
ថយ | ទំព័រទី ៣០១ | បន្ទាប់