ខ្ញុំ​បាន​ស្តាប់​ព្រះពុទ្ធដីកា​របស់​ព្រះ​មុនី ទ្រង់​សម្តែង​នូវ​គុណ​នៃ​សាវ័ក​របស់​ព្រះអង្គ ជា​អ្នក​ក្រាល​សេនាសនៈ​ដល់​ពួក​ភិក្ខុ ក៏​មានចិត្ត​រីករាយ។ ខ្ញុំ​ធ្វើការ​កសាង​ចំពោះ​សង្ឃ ហើយ​ក្រាប​ចុះ​ទៀប​ព្រះ​បាទា​របស់​ព្រះមហេសី​អង្គ​នោះ ដោយ​សិរ ប្រាថ្នា​នូវ​តំណែង​នោះ។ កាលនោះ ព្រះ​មហា​វីរៈ​អង្គ​នោះ ទ្រង់​សម្តែង​សរសើរ​នូវ​កម្ម​របស់ខ្ញុំ​ថា
 កុលបុត្ត​ណា ញុំាង​តថាគត​ជា​លោកនាយក ព្រមទាំង​ភិក្ខុសង្ឃ​ឲ្យ​ឆាន់ អស់​ថ្ងៃ ៧។ កុលបុត្រ​នោះ មាន​ភ្នែក​ដូច​ត្របកឈូក មាន​ស្មា​ដូច​សត្វ​សីហៈ មាន​ស្បែក​ដូច​មាស ក្រាប​ចុះ​ទៀប​បាទមូល​នៃ​តថាគត ហើយ​ប្រាថ្នា​នូវ​ទី​ដ៏​ប្រសើរ។ ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ ព្រះ​សាស្តា ព្រះនាម​គោតម ទ្រង់​កើត​ក្នុង​ត្រកូល​ក្សត្រ​ឱក្កា​កៈ នឹង​បាន​ត្រាស់​ក្នុង​លោក។ កុលបុត្ត​នេះ នឹង​បាន​ជា​សាវ័ក​របស់​ព្រះពុទ្ធអង្គ​នោះ ប្រាកដ​នាម​ថា​ទព្វៈ ជា​អ្នក​ក្រាល​អាសនៈ ជាកំពូល (នៃ​សាវ័ក​ទាំងពួង)។
ថយ | ទំព័រទី ៣០៧ | បន្ទាប់