ខ្ញុំ​លះបង់​រាងកាយ​ជា​របស់​មនុស្ស​ហើយ បាន​ទៅ​កើត​ឯឋាន​តាវត្តិង្ស ដោយ​កម្ម​ដែល​ខ្ញុំ​ធ្វើល្អ​នោះ​ផង ដោយ​ការ​តាំង​សេចក្តី​ប្រាថ្នា​នោះ​ផង។ ខ្ញុំ​បាន​ទទួល​ទេវរាជ​សម្បតិ្ត​អស់ ៣០០ ដង បាន​ជា​សេ្តច​ចក្រពត្តិ អស់ ៥០០ ដង។ ខ្ញុំ​បាន​គ្រប់គ្រង​ប្រទេស​រាជ្យ​ដ៏​ធំ​ទូលាយ​រាប់​ជាតិ​មិន​អស់ ខ្ញុំ​ដល់​នូវ​សេចក្តី​សុខ ក្នុង​ភព​ទាំងពួង ដោយអំណាច​នៃ​កុសលកម្ម​នោះ។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រះ​នាយក​ព្រះនាម​វិបស្សី ទ្រង់​មាន​ព្រះនេត្រ​រុងរឿង ទ្រង់​ឃើញច្បាស់​នូវ​ធម៌​ទាំងពួង ទ្រង់​ត្រាស់​ឡើង។ ខ្ញុំ​មានចិត្ត​ប្រទូស្ត តិះដៀល​សាវ័ក​អ្នក​មិន​មាន​អាសវៈ​ទាំងពួង របស់​ព្រះអង្គ ជាតា​ទិ​បុគ្គល ហើយ​ប្តេជ្ញា​ខ្លួន​ថា អាត្មាអញ​ស្អាត។ (លុះ​មក​ខាងក្រោយ) ខ្ញុំ​កាន់​យក​ស្លាក​ហើយ ប្រគេន​បាយ​លាយ​ដោយ​ទឹកដោះស្រស់ ដល់​ពួក​សាវ័ក​អ្នក​ស្វែងរក​សីលគុណ​របស់​ព្រះ​វិបស្សី​អង្គ​នោះ ទ្រង់​មាន​ព្យាយាម​ជាង​ពួក​នរៈ។
ថយ | ទំព័រទី ៣០៨ | បន្ទាប់