សត្វ​ទាំងឡាយ តែ​មាន​ខណៈ​កន្លង​ហើយ រមែង​ធ្លាក់ចុះ​ក្នុង​សាគរ គឺ​សេចក្តី​ទុក្ខ មិន​មាន​ទីបំផុត ព្រោះហេតុនោះ សាសនា​ប្រតិ​ស្ថាន​នៅ ដរាបណា ពួក​យើង​គប្បី​ធ្វើ​ព្យាយាម​ដរាប​នោះ។ ព្រះ​ថេរ​នោះ ជា​ព្រះអរហន្ត អនុត្ថេរ​ជាលំដាប់ និង​មហា​ថេរៈ​នោះ ជា​អនាគាមី ភិក្ខុ​ទាំងឡាយ​ក្រៅអំពី​នេះ មាន​សីល​ល្អ ប្រកប​ព្យាយាម បាន​ទៅ​កើត​ក្នុង​ទេវលោក។ (ព្រះ​ថេរៈ ១ រូប) មាន​សង្សារវដ្ត​ឆ្លង​ហើយ បរិនិព្វាន ព្រះ​ថេរៈ​មួយ​រូប​ទៀត ទៅ​កើត​ក្នុង​សុទ្ធាវាស​ព្រហ្មលោក (ឯ​ពួក​យើង) គឺ​ខ្ញុំ ១ បុ​ក្កុ​សា​តិ ១ សភិយៈ ១ ពា​ហិយៈ ១ និង​ព្រះ​កុមា​រក​ស្ស​បៈ ១ (នៅជា​បុថុជ្ជន) ដូចគ្នា ពួក​យើង​ក៏​ចូល​ទៅ​កើត​ហើយ​ក្នុង​ភព​នោះៗ បាន​ព្រះសម្ពុទ្ធ ព្រះនាម​គោតម​អនុគ្រោះ ក៏​រួច​ស្រឡះ​ចាក​ចំណង​សង្សារ។ ខ្ញុំ​កើត​ក្នុង​ត្រកូល​មល្លៈ ក្នុង​ក្រុង​កុសិនារា កាល​ខ្ញុំ​នៅក្នុង​គភ៌ មាតា​របស់ខ្ញុំ​ស្លាប់ លុះ​គេ​លើកឡើង​កាន់ជើង​ថ្ករ ខ្ញុំ​ក៏​របូត​ចាក​គភ៌​នោះ
ថយ | ទំព័រទី ៣១១ | បន្ទាប់