ធា្ល​ក់​ទៅលើ​គំនរ​ស្មៅ​ដំណេក​ទន្សាយ ព្រោះហេតុនោះ ទើប​ខ្ញុំ​មានឈ្មោះ​ប្រាកដ​ថា ទព្វៈ ខ្ញុំ​មាន​អាយុ ៧ ឆ្នាំ មានចិត្ត​ផុត​ស្រឡះ​ចាក​កិលេស ដោយ​ផល​នៃ​ព្រហ្មចរិយៈ។ ខ្ញុំ​ប្រកបដោយ​អវយវៈ ៥ ដោយ​ផល​នៃ​បាយ​ដែល​លាយ​ទឹកដោះស្រស់ ត្រូវ​បាប​ដាស់តឿន​ហើយដោយ​ច្រើន ដោយ​ការ​តិះដៀល​ព្រះ​ខីណាស្រព។ ឥឡូវនេះ ខ្ញុំ​កន្លង​បុណ្យ និង​បាប​ទាំងពីរ បាន​ដល់​នូវ​សេចក្តី​ស្ងប់​យ៉ាង​ក្រៃលែង ជា​អ្នក​មិន​មាន​អាសវៈ។ ខ្ញុំ​ក្រាល​សេនាសនៈ ញុំាង​ពួក​លោកអ្នក​មាន​វត្ត​ល្អ ឲ្យ​រីករាយ ព្រះ​ជិនស្រី ទ្រង់​ត្រេកអរ​នឹង​គុណ​នោះ ទើប​តាំង​ខ្ញុំ​ក្នុង​ទី​ជា​ឯតទគ្គៈ។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។
ថយ | ទំព័រទី ៣១២ | បន្ទាប់