បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ទព្វ​មល្ល​បុ​ត្ត​ត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ទព្វ​មល្ល​បុ​ត្ត​ត្ថេ​រាប​ទាន។


កុមារ​កស្សប​ត្ថេ​រាប​ទាន ទី៥


 [១២៥] ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ ព្រះពុទ្ធ​ព្រះ​នាម​បទុមុ​ត្ត​រៈ ជានា​យក ទ្រង់​ទំនុកបម្រុង​សត្វលោក​ទាំងពួង ជា​អ្នកប្រាជ្ញ ទ្រង់​កើតឡើង (ក្នុង​លោក)។ កាលនោះ ខ្ញុំ​កើតជា​ព្រាហ្មណ៍ មាន​ល្បីល្បាញ ជា​អ្នក​ដល់​នូវ​ត្រើយ​នៃ​ត្រៃវេទ កាល​ដើរទៅ​ដើម្បី​សម្រាក ក្នុង​វេលា​ថ្ងៃ ក៏បាន​ជួបប្រទះ​ព្រះ​លោកនាយក ព្រះអង្គ​ជា​ធម្មកថិក​ដ៏​ត្រកាល ទ្រង់​កំពុង​ប្រកាស​សម្តែង​នូវ​សច្ចៈ ៤ កំ​ពុង​ញុំាង​មហាជន ព្រមទាំង​ទេវតា និង​សាវ័ក​ឲ្យ​ត្រាស់​ដឹង។
ថយ | ទំព័រទី ៣១៣ | បន្ទាប់