គ្រានោះ ខ្ញុំ​មានចិត្ត​រីករាយ បាន​និមន្ត​ព្រះ​តថាគត រួច​តាក់តែង​មណ្ឌប​ដោយ​សំពត់​មាន​ពណ៌​ក្រ​ហម​ផេ្សងៗ ហើយ​និមន្ត​ព្រះពុទ្ធ ព្រមទាំង​ព្រះសង្ឃ ដែល​មាន​រស្មី​ច្រាល​រន្ទាល​ដូច​រត​នៈ​ផេ្សងៗ ឲ្យ​ឆាន់​ក្នុង​មណ្ឌប​នោះ លុះ​ឆាន់ចង្ហាន់​មាន​រស​ដ៏​ប្រសើរ​ផេ្សងៗ គ្រប់ ៧ ថ្ងៃហើយ ទើប​ខ្ញុំ​បូជា​ព្រះ​តថាគត ព្រមទាំង​សាវ័ក ដោយ​ផ្កាដ​៏​វិ​ចិ​ត្រ​ផេ្សងៗ ហើយ​ក្រាប​ទៀប​ព្រះ​បាទា ប្រាថ្នា​នូវ​តំណែង​នោះ។
 គ្រានោះ ព្រះ​មុនី​ដ៏​ប្រសើរ ព្រះអង្គ​មានក​រុ​ណា មានក​រុ​ណា​ជា​លំនៅ ទ្រង់​ត្រាស់​ថា អ្នក​ទាំងឡាយ ចូរ​មើល​ព្រាហ្មណ៍​ដ៏​ប្រសើរ​នុ៎ះ ដែល​មានមុខ និង​ភ្នែក​ដូច​ផ្កាឈូក ជា​អ្នក​ច្រើន​ដោយ​បីតិ និង​បា​មុ​ជ្ជៈ មាន​រោ​មង​ឡើង ជា​អ្នកនាំ​មក​នូវ​សេចក្តី​រីករាយ មាន​ភ្នែក​ស្រឡះ មាន​សេចក្តី​អាល័យ​ក្នុង​សាសនា​នៃ​តថាគត មាន​វត្ត​ប្រតិបត្តិ​តែមួយ មានចិត្តល្អ បាន​ក្រាប​ទៀប​បាទា​នៃ​តថាគត ព្រាហ្មណ៍​នុ៎ះ ប្រាថ្នា​នូវ​តំណែង​នោះ គឺ​ភាពជា​អ្នក​សម្តែង​ធម៌​ដ៏​វិចិត្រ។
ថយ | ទំព័រទី ៣១៤ | បន្ទាប់