កាលនោះ ខ្ញុំកើតជាព្រាហ្មណ៍ ក្នុងក្រុងហង្សវតី ជាអ្នកដល់នូវត្រើយនៃវេទ បានចូលទៅជិតព្រះពុទ្ធជាកំពូលនៃសត្វលោកទាំងពួង ហើយស្តាប់ធម្មទេសនា។ គ្រានោះ ព្រះពុទ្ធជាអ្នកប្រាជ្ញ ទ្រង់តាំងសាវ័ក (មួយអង្គ) ដែលបែកធ្លាយបដិសម្ភិទា ជាអ្នកឈ្លាសវៃក្នុងអត្ថ ធម៌ និរុត្តិ និងបដិភាណ ក្នុងទីជាឯតទគ្គៈ កាលនោះ ខ្ញុំបានឮនូវតំណែងនោះហើយ ក៏មានចិត្តរីករាយ បានញុំាងព្រះជិនស្រីដ៏ប្រសើរ ព្រមទាំងសាវ័កឲ្យឆាន់ អស់ ៧ ថ្ងៃ។ ខ្ញុំញុំាងព្រះពុទ្ធដូចជាសាគរ ព្រមទាំងសិស្ស ឲ្យស្លៀកសំពត់ រួចខ្ញុំក្រាបទៀបព្រះបាទមូល ប្រាថ្នាតំណែងនោះ។
លំដាប់នោះ ព្រះពុទ្ធជាកំពូលលោក ទ្រង់ត្រាស់ថា អ្នកទាំងឡាយ ចូរមើលព្រាហ្មណ៍ដ៏ខ្ពង់ខ្ពស់នុ៎ះ ក្រាបទៀបបាទមូល មានរស្មីឰដ៏ពោះ ដូចផ្កាឈូក ព្រាហ្មណ៍នេះ (បរិបូណ៌) ដោយសទ្ធា ចាគៈ និងសទ្ធម្មស្សវនៈនោះ ប្រាថ្នានូវតំណែងនៃភិក្ខុ របស់ព្រះពុទ្ធដ៏ប្រសើរ។