ខ្ញុំបានជាព្រះឥន្រ្ទសោយរាជ្យជាសេ្តចទេវតា អស់ ៣២ ដង បានជាសេ្តចចក្រពត្តិ អស់ ៣៣ ដង។ បានសោយរាជ្យជាក្សត្រប្រទេសរាជ្យដ៏ធំទូលាយ រាប់ជាតិមិនអស់ ខ្ញុំជាអ្នកដល់សេចក្តីសុខ មានយស នេះជាផលនៃបាយដែលចំអិនដោយអង្ករមួយនាឡិ។ ខ្ញុំកាលអន្ទោលទៅមកក្នុងភពតូច និងភពធំ រមែងបានទ្រព្យរាប់មិនអស់ ខ្ញុំមិនដែលមានការខ្វះខាតភោគៈឡើយ នេះជាផលនៃបាយដែលចំអិនដោយអង្ករមួយនាឡិ។ ភោគៈទាំងឡាយដែលមានចំណែកប្រៀបដូចខ្សែទឹកទន្លេ រមែងកើតសម្រាប់ខ្ញុំ ខ្ញុំមិនអាចរាប់ភោគៈទាំងនោះឲ្យសព្វគ្រប់បានឡើយ នេះជាផលនៃបាយដែលចំអិនដោយអង្ករមួយនាឡិ។ (ពួកជនតែងពោលថា) អ្នកចូរទំពាស៊ីចំណីនេះ ចូរបរិភោគអាហារនេះ ចូរដេកលើដំណេកនេះ ព្រោះហេតុនេះ ខ្ញុំជាបុគ្គលបានសុខស្រួល នេះជាផលនៃបាយដែលចំអិនដោយអង្ករមួយនាឡិ។