បុគ្គល​នុ៎ះ នឹង​សោយ​សម្បត្តិ​ទេវតា និង​សម្បត្តិមនុស្ស​ដ៏​ច្រើន ហើយ​បាន​នូវ​តំណែង​ជាទី​ពេញចិត្ត​នោះ ក្នុង​អនាគតកាល។ ក្នុង​កប្ប​ទីមួយ​សែន អំពី​ភទ្ទកប្ប​នេះ មាន​មហាបុរស​ទ្រង់​កើត​ក្នុង​ឱក្កា​កត្រកូល នឹង​បាន​ជា​ព្រះ​សាស្តា ទ្រង់ព្រះ​នាម​គោតម ត្រាស់​ឡើង​ក្នុង​លោក។ បុរស​នោះ ជា​ទាយាទ​ក្នុង​ធម៌​ទាំងឡាយ​របស់​ព្រះអង្គ ជា​ឱរស ជា​ធម្ម​និម្មិត ជា​សាវ័ក​នៃ​ព្រះ​សាស្តា​អង្គ​នោះ មានឈ្មោះ​ថា វង្គី​សៈ។
 កាលនោះ ខ្ញុំ​ឮនូវ​ពាក្យ​ព្យាករណ៍​នោះ​ហើយ ក៏​ជា​បុគ្គល​មានចិត្ត​ទន់ មានចិត្ត​មេត្តា បាន​បម្រើ​នូវ​ព្រះ​តថាគត​ជិនស្រី​ដោយ​បច្ច័យ​ទាំងឡាយ ដរាបដល់​អស់ជីវិត។ ដោយ​កុសលកម្ម​ដែល​ខ្ញុំ​ធ្វើល្អ​នោះ​ផង ដោយ​កា​រតំ​កល់​ទុក​ចេតនា​នោះ​ផង លុះ​ខ្ញុំ​លះបង់​រាងកាយ​ជា​របស់​មនុស្ស​ហើយ បាន​ទៅ​កើត​ក្នុង​ឋាន​តាវត្តិង្ស។ ដល់​មក​ក្នុង​បច្ឆិមភព ឥឡូវនេះ ខ្ញុំ​បាន​មក​កើត​ក្នុង​ត្រ​កូ​លប​រិ​ព្វា​ជក មាន​អាយុ ៧ ឆ្នាំ រាប់​អំពី​កំណើត
ថយ | ទំព័រទី ៣៧៧ | បន្ទាប់