ក៏​ចេះ​ចប់​នូវ​ត្រៃវេទ​ទាំងអស់ ក្លៀវក្លា​ដោយ​វាទ​សាស្រ្ត មាន​សំឡេង​ដ៏​ពីរោះ មានសំដី​ដ៏​វិចិត្រ ជា​អ្ន​កញំា​ញី​នូវ​វាទៈ​នៃ​បុគ្គល​ដទៃ។ ឯនាម​ដ៏​ប្រសើរ​របស់ខ្ញុំ ដែល​លោក​សន្មត​ហើយ​ថា វង្គី​សៈ ព្រោះ​កើត​ក្នុង​វង្គ​ជនបទ ឬថា វង្គី​សៈ ព្រោះ​ជា​ឥស្សរៈ​ក្នុង​ពាក្យ។ កាលណា ខ្ញុំ​បានដឹង​ក្តី ឋិតនៅ​ក្នុង​បឋមវ័យ កាលនោះ ខ្ញុំ​បាន​ជួបនឹង​ព្រះ​សារីបុត្ត ក្នុង​ក្រុង​រា​ជគ្រិះ ដែល​ជាទី​រីករាយ។

ចប់ ភាណវារៈ ទី២៥។


ខ្ញុំ​ឃើញ​ព្រះ​សារីបុត្ត​នោះ កំពុង​ត្រាច់​ទៅ​បិណ្ឌបាត មាន​បាត្រ​ក្នុង​ដៃ លោក​សង្រួម​ល្អ មាន​ភ្នែក​មិន​រឡេមរឡាម និយាយ​ល្មម​កំណត់ ក្រឡេក​មើល​ត្រឹម​មួយ​ជួរ​នឹម លុះ​ឃើញ​លោក​ហើយ មាន​សេចក្តី​អស្ចារ្យ បាន​ពោល​ពាក្យ​គួរសម ជា​បទ​គាថា​វិចិត្រ ដូច​ផ្កា​កណិការ​ដែលគេ​វិចិត្រ​ហើយ។
ថយ | ទំព័រទី ៣៧៨ | បន្ទាប់