ខ្ញុំ​បាន​ទទួលពាក្យ​ប្តេជ្ញា​ថា ព្រះករុណា​ព្រះអង្គ ព្រះពុទ្ធ​ទ្រង់​បង្ហាញ​នូវ​ក្បាល ៣ ខ្ញុំ​ក៏​ក្រាបទូល​ចំពោះ​ក្បាល (មនុស្ស) ដែល​ទៅ​កើត​ក្នុង​នរក និង​ទេវតា។
 កាលនោះ ព្រះ​លោកនាយក បង្ហាញ​នូវ​ក្បាល​របស់​ព្រះ​ខីណាស្រព លំដាប់នោះ ខ្ញុំ​ទាល់គំនិត ក៏​សូម​បព្វជ្ជា។ លុះ​ខ្ញុំ​បព្វជ្ជា​ហើយ ក៏​សរសើរ​ព្រះ​សុគត តាមតែ​ក្នុង​ទី​ណាៗ ក៏ដោយ លំដាប់នោះ ភិក្ខុ​ទាំងឡាយ​លើកទោស ថា​ជា​អ្នក​រីករាយ​ក្នុង​កាព្យ។ លំដាប់នោះ ព្រះពុទ្ធ​ជានា​យក ទ្រង់​ត្រាស់​ដើម្បី​ល្បងមើល​ចំពោះ​ខ្ញុំ​ថា លុះតែ​បុគ្គល​ទាំងឡាយ ជា​អ្នក​ត្រិះរិះ ទើប​ពោល​គាថា​ទាំងឡាយ តាមដំណើរ​បាន មែនឬទេ។ បពិត្រ​ព្រះអង្គ​មាន​ព្យាយាម ខ្ញុំ​ព្រះអង្គ​មិនមែន​ជា​អ្នក​យកចិត្ត​តិចតួច​ក្នុង​កាព្យ​ទេ តែ​ខ្ញុំ​ព្រះអង្គ​ពោល​នូវ​គាថា​ទាំងឡាយ តាមដំណើរ​បាន។ ម្នាល​វង្គី​សៈ បើ​ដូច្នោះ ឥឡូវនេះ អ្នក​ចូរ​សរសើរ​តថាគត​តាម​ហេតុ ជា​គាថា​មក​មើល។
ថយ | ទំព័រទី ៣៨០ | បន្ទាប់