ព្រះអង្គប្រកបដោយបរិស័ទទាំងឡាយទាំងពួងនោះ ស្តេចមកកាន់ក្រុងសាវត្ថី កាលនោះ ខ្ញុំបានឃើញនូវអានុភាពនៃព្រះពុទ្ធនោះ ហើយ ក៏បួស។ ខ្ញុំអប់រំធម៌ដ៏ប្រសើរទាំង ៤ គឺសីល សមាធិ បញ្ញា និងវិមុត្តិ ហើយបានដល់នូវការអស់ទៅនៃអាសវៈ។ ខ្ញុំបួសក្នុងកាលណាផង ខ្ញុំបានជាព្រះអរហន្តក្នុងកាលណាផង ខ្ញុំបរិនិព្វានក្នុងកាលណាផង ភ្លៀងមានក្លិនក្រអូបក៏បង្អុរចុះ ក្នុងកាលនោះៗ។
ក្លិនរបស់សរីរៈខ្ញុំ ជាក្លិនដ៏ប្រសើរ គ្របសង្កត់នូវក្លិននៃខ្លឹមចន្ទន៍ ផ្កាចម្បា និងផ្កាឧប្បល មានថ្លៃច្រើន ម្យ៉ាងទៀត ខ្ញុំទៅក្នុងទីណាក៏ដោយ តែងផ្សាយក្លិនក្រអូប គ្របសង្កត់នូវក្លិនដទៃ ដោយសព្វគ្រប់។
កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលចេញហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។