ខ្ញុំបានឃើញរស្មីព្រះពុទ្ធ ព្រះអង្គស្វែងរកនូវគុណដ៏ធំ កំពុងយាងលើទីបំផុតនៃព្រៃ ក៏បានតាក់តែងគ្រែឈើ ហើយក្រាលស្បែកខ្លាថ្វាយ។ ខ្ញុំលុះក្រាលអាសនៈរួចហើយ ក៏ប្រណម្យអញ្ជលីលើក្បាល បានទទួលសោមនស្ស ហើយពោលពាក្យនេះថា បពិត្រព្រះអង្គ ជាអ្នកប្រាជ្ញ ព្រះអង្គជាពេទ្យវះ អ្នកព្យាបាលពួកជំងឺ បពិត្រព្រះនាយក សូមព្រះអង្គប្រទាននូវការព្យាបាលរោគ ដល់ខ្ញុំព្រះអង្គដែលរាគៈកំពុងគ្របសង្កត់។ បពិត្រព្រះអង្គជាអ្នកប្រាជ្ញ ពួកជនណា ជាអ្នកត្រូវការដោយបុណ្យ បើបានឃើញព្រះអង្គ ជាព្រះពុទ្ធដ៏ប្រសើរ តែងដល់នូវការសម្រេចប្រយោជន៍ដ៏ទៀងទាត់ ការមិនមានសេចក្តីគ្រាំគ្រា គប្បីមានដល់ជនទាំងនោះ។ ទេយ្យវត្ថុដែលខ្ញុំគួរថ្វាយចំពោះព្រះអង្គ មិនមាន (ព្រោះ) ខ្ញុំជាអ្នកបរិភោគតែផ្លែឈើដែលជ្រុះឯង នេះអាសនៈរបស់ខ្ញុំ សូមព្រះអង្គគង់លើគ្រែឈើនេះចុះ។