ឱ! ដំណើរ​ដែល​ខ្ញុំ​បាន​មក​ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ ជា​ដំណើរ​ល្អ​ហ្ន៎ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះបាទ​បី​ឋិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បាទ​បី​ឋិ​យត្ថេ​រាប​ទាន។


វេ​ទិ​យកា​រក​ត្ថេ​រាប​ទាន ទី៩


 [៣៩] ខ្ញុំ​កសាង​កំពែង​ដ៏​ល្អ ទៀប​ដើមពោធិ​ព្រឹក្ស​ដ៏​ឧត្តម​របស់​ព្រះសម្ពុទ្ធ ព្រះ​នាម​បទុមុ​ត្ត​រៈ ហើយ​ញុំាង​ចិត្ត​របស់​ខ្លួន​ឲ្យ​ជ្រះថ្លា។ ភណ្ឌៈ​ទាំងឡាយ​ដ៏​ប្រសើរ​លើសលុប ដែលគេ​ធ្វើ​ហើយ​ក្តី គេ​មិនទាន់​ធ្វើ​ហើយ​ក្តី រមែង​ធ្លាក់ចុះ​មក​អំពី​អាកាស នេះ​ជា​ផល​នៃ​កំពែង។ ខ្ញុំ​ស្ទុះ​ចូល​ទៅ​ក្នុង​ពួក​សង្គ្រាម ជាទី​គួរខ្លាច​ដោយ​ចំណែក​ទាំងពីរ ក៏​មិនឃើញ​នូវ​ភ័យ​ដែល​គួរខ្លាច នេះ​ជា​ផល​នៃ​កំពែង។
ថយ | ទំព័រទី ១០២ | បន្ទាប់