អក្ក​មន​ទាយ​កត្ថេ​រាប​ទាន ទី៥


 [៤៥] ខ្ញុំ​បាន​ថ្វាយ​កម្រាល​សម្រាប់​ជាន់ ដល់​ព្រះ​មុនី ព្រះនាម​កកុសន្ធៈ ជា​ខីណាសវ​ព្រាហ្មណ៍ មាន​ព្រហ្មចរិយ​ធម៌​នៅ​ហើយ ដែល​ស្តេច​ទៅកាន់​ទី​ជាទី​សម្រាក ក្នុង​វេលា​ថ្ងៃ។ ក្នុង​កប្ប​នេះឯង ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ទាន​ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​កម្រាល​សម្រាប់​ជាន់។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូច​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិ​បតិ្តហើយ។
 បានឮ​ថា ព្រះ​អក្ក​មន​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អក្ក​មន​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១១២ | បន្ទាប់