បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិ​បតិ្តហើយ។
 បានឮ​ថា ព្រះ​អវដ​ផលិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អវដ​ផលិ​យត្ថេ​រាប​ទាន។


លពុ​ជផល​ទាយ​កត្ថេ​រាប​ទាន ទី៧


 [៥៧] ក្នុង​កាលនោះ ខ្ញុំ​ជា​ញោមវត្ត ក្នុង​នគរ​ពន្ធុ​មវតី បានឃើញ​ព្រះពុទ្ធ ទ្រង់​បា្រស​ចាក​ធូលី កំពុង​ស្តេច​យាង​ទៅ​ក្នុង​អាកាស។ ខ្ញុំ​បាន​យក​ផ្លែ​ខ្នុរសម្ល ទៅ​ថ្វាយ​ដល់​ព្រះពុទ្ធ​ប្រសើរ ឯព្រះពុទ្ធ​មានយស​ច្រើន ទ្រង់​ឈរ​ទទួល​ក្នុង​អាកាស។ ព្រះ​អង្គ​ញុំាង​សេចក្តី​ត្រេកអរ​ឲ្យ​កើត​ដល់​ខ្ញុំ ទ្រង់​នាំមក​នូវ​សេចក្តី​សុខ​ក្នុង​បច្ចុប្បន្ន ព្រោះ​បាន​ថ្វាយ​ផ្លែ​ខ្នុរ​ដល់​ព្រះពុទ្ធ ដោយចិត្ត​ជ្រះថ្លា​នោះ។ ក្នុង​កាលណោះ ខ្ញុំ​បាន​នូវ​បីតិ​ដ៏​ធំ​ទូលាយ ជា​សុខ​ដ៏​ឧត្តម កែវ​តែង​កើតឡើង​សម្រាប់​ខ្ញុំ ដែល​កើត​ក្នុង​ភព​ទាំ​ងនោះៗ។
ថយ | ទំព័រទី ១២៧ | បន្ទាប់