បាន​ធិ​ទាយ​កត្ថេ​រាប​ទាន ទី៩


 [៦៩] ព្រះមានព្រះភាគ ព្រះនាម​អនោមទស្សី ជាធំ​ក្នុង​លោក ប្រសើរ​ជាង​នរៈ មាន​ចក្ខុ ទ្រង់​ចេញ​អំពី​រោង​សម្រាក​ក្នុង​វេលា​ថ្ងៃ ស្តេច​ទៅតាម​ថ្នល់។ ខ្ញុំ​ពាក់​ស្បែកជើង​ដែល​ខ្ញុំ​ធ្វើល្អ​ហើយ ដើរទៅ​កាន់​ផ្លូវ​ឆ្ងាយ បានឃើញ​ព្រះសម្ពុទ្ធ ទ្រង់​ស្តេច​ទៅ​ដោយ​ព្រះ​បាទា​ទទេ ព្រះអង្គ​មាន​ព្រះ​កាយ​ប្រកបដោយ​គ្រឿងប្រដាប់​ដូច​មាស។ ខ្ញុំ​ញុំាង​ចិត្ត​របស់​ខ្លួន​ឲ្យ​ជ្រះថ្លា យក​ស្បែកជើង​ទៅ​តម្កល់ទុក​ជិត​ព្រះ​បាទា ហើយ​ពោល​នូវ​ពាក្យ​នេះ​ថា បពិត្រ​ព្រះ​សុគត​ជាធំ ជានា​យក មាន​ព្យាយាម​ច្រើន សូម​ព្រះអង្គ​ពាក់​នូវ​ស្បែកជើង ខ្ញុំ​ព្រះអង្គ​នឹង​បាន​នូវ​ផល​អំពី​ស្បែកជើង​នេះ សូមឲ្យ​សម្រេចប្រយោជន៍​នោះ​ដល់​ខ្ញុំ។ ព្រះមានព្រះភាគ ព្រះនាម​អនោមទស្សី ជាធំ​ក្នុង​លោក ប្រសើរ​ជាង​នរៈ ទ្រង់​ពាក់​នូវ​ស្បែកជើង ហើយ​ត្រាស់​ព្រះពុទ្ធដីកា​នេះ​ថា
ថយ | ទំព័រទី ១៥០ | បន្ទាប់