ពួក​នារី ៨ ម៉ឺន ៦ ពាន់ តាក់តែង​គ្រឿងប្រដាប់​ប្រពៃ តែង​បំរើ​ខ្ញុំ​ទាំង​ល្ងាច​ទាំង​ព្រឹក នេះ​ជា​ផល​នៃ​ការ​ឲ្យ​ក្រអៅឈូក។ ក្នុង​កាលនោះ ខ្ញុំ​បាន​មកកាន់​កំណើត​នៃ​មនុស្ស ដល់​នូវ​សេចក្តី​សុខ សេចក្តី​ខ្វះខាត​ភោគ​របស់ខ្ញុំ មិន​មាន​ឡើយ។ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ក្រអៅឈូក។ ខ្ញុំ​ជា​អ្នក​ត្រូវ​ព្រះ​តា​ទិ​បុគ្គល​ជា​ទេវតា​កន្លង​ទេវតា​នោះ អនុគ្រោះ​ហើយ ក៏​មាន​អាសវៈ​ទាំងពួង អស់​ឥត​សេសសល់ ឥឡូវនេះ ភព​ថ្មី​របស់ខ្ញុំ មិន​មាន​ឡើយ។ ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ឲ្យ​ភិក្ខា ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ឲ្យ​ក្រអៅឈូក។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។
ថយ | ទំព័រទី ១៦៣ | បន្ទាប់