ខ្ញុំ​មិនដែល​បាន​ស្តាប់​នូវ​ព្រះសម្ពុទ្ធ ទាំង​ឥតមាន​អ្នកណាមួយ​ប្រៀនប្រដៅ​ខ្ញុំ​ឡើយ លុះ​កន្លង ៨ ឆ្នាំទៅ ទើប​ខ្ញុំ​បាន​ស្តាប់​ព្រះ​លោកនាយក។ ខ្ញុំ​បាន​នាំ​យក​ភ្លើង និង​ឧស​ចេញ​ហើយ បោសច្រាស​អាស្រម រួច​បាន​រែក​នូវ​អម្រែក​ចេញទៅ​អំពី​ព្រៃធំ។ ក្នុង​កាលនោះ ខ្ញុំ​នៅក្នុង​ស្រុក និង​និគម​អស់​មួយ​រា​ត្រីៗ ហើយ​បាន​ចូល​ទៅ​ក្នុង​ក្រុង​ឈ្មោះ​ចន្ទវតី ដោយលំដាប់។ ក្នុង​សម័យ​នោះ ព្រះមានព្រះភាគ ព្រះនាម​សុ​មេ​ធៈ ជា​លោកនាយក ទ្រង់​ស្រោច​ស្រង់​នូវ​ព​ពួក​ជន​សត្វ​ជាច្រើន កំពុង​សម្តែង​នូវ​អមតបទ។ ខ្ញុំ​កន្លង​នូវ​ពួក​ជន ហើយ​ថ្វាយបង្គំ​នូវ​ពាក្យ​ប្រដៅ​នៃ​ព្រះ​ជិនស្រី បាន​ធ្វើ​នូវ​ស្បែក​ខ្លា​ឆៀង​ស្មា​ម្ខាង ហើយ​ពោល​សរសើរគុណ​នៃ​ព្រះ​លោកនាយក​ថា
 ព្រះអង្គ​ជា​សាស្តា ដូចជា​ទង់ ដូចជា​ទង់ជ័យ ឬដូច​ប្រាសាទ ជាទី​ពឹង​ពំនាក់​របស់​ពួក​សត្វ ជា​ប្រទីប ទ្រង់​ឧត្តម​ជាង​សត្វ​ជើង​ពីរ។

ចប់ ភាណវារៈ ទី ២១។

ថយ | ទំព័រទី ១៦៥ | បន្ទាប់