ខ្ញុំ​មាន​អាយុ ៥ ឆ្នាំ រាប់​អំពី​ឆ្នាំ​កំណើត​មក បាន​ចូល​ទៅកាន់​ផ្នួស កាលដែល​គេ​កំពុងតែ​កោរសក់ ខ្ញុំ​ក៏បាន​សម្រេច​ព្រះ​អរហត្ត។ ខ្ញុំ​កាល​ស្វែងរក​នូវ​បុព្វកម្ម (របស់ខ្ញុំ) ក៏​មិនបាន​ឃើញ​បុព្វកម្ម​ខាងអាយ តែ​បាន​នឹកឃើញ​នូវ​បុព្វកម្ម​របស់ខ្ញុំ​ក្នុង​កប្ប​ទី ៣០.០០០។ បពិត្រ​បុរស​អាជានេយ្យ ខ្ញុំ​សូម​ថ្វាយបង្គំ​ព្រះអង្គ បពិត្រ​បុរស​ដ៏​ឧត្តម ខ្ញុំ​សូម​ថ្វាយបង្គំ​ព្រះអង្គ ខ្ញុំ​បាន​អាស្រ័យ​នូវ​សាសនា​របស់​ព្រះអង្គ​ហើយ ទើបដល់​នូវ​អចល​បទ គឺ​ព្រះនិព្វាន។ ក្នុង​កប្ប​ទី ៣០.០០០ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ព្រះសម្ពុទ្ធ ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​បុគ្គល​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។
ថយ | ទំព័រទី ១៧៤ | បន្ទាប់