កាល​សិស្ស​ទាំងឡាយ​នោះ កំពុងតែ​យំរៀបរាប់ ខ្ញុំ​ក៏​មកកាន់​ជើងថ្ករ ហើយ​បាន​ពោល​ថា ម្នាល​អ្នក​ទាំងឡាយ​មាន​បញ្ញា​ល្អ យើង​ហ្នឹងហើយ​ជា​អាចារ្យ​របស់​អ្នក អ្នក​ទាំងឡាយ​កុំ​សោក​ស្តាយ​ឡើយ។ អ្នក​ទាំងឡាយ​កុំ​ខ្ជិលច្រអូស ចូរ​នាំគ្នា​ព្យាយាម ក្នុង​ប្រយោជន៍​របស់​ខ្លួន ទាំងយប់​ទាំង​ថ្ងៃ​ចុះ អ្នក​ទាំងឡាយ កុំ​មាន​សេចក្តី​ប្រមាទ​ឡើយ ខណៈ​របស់​អ្នក​ទាំងឡាយ ដល់​ប្រាកដហើយ។ លុះ​ខ្ញុំ​ប្រៀនប្រដៅ​នូវ​ពួក​សិស្សរបស់​ខ្លួន​រួចហើយ ខ្ញុំ​ក៏​ត្រឡប់ទៅ​ឯទេវលោក​វិញ ខ្ញុំ​បាន​កើត​ក្នុង​ទេវលោក អស់ ១៨ កប្ប ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ អស់ ៥០០ ដង ខ្ញុំ​បាន​ទទួល​សម្បត្តិ​ជា​ទេវតា​អស់​ច្រើន​រយ​ដង។ ក្នុង​កប្ប​ទាំងឡាយ​ដ៏​សេស ខ្ញុំ​បាន​អន្ទោល​ទៅកាន់​ភព​ដ៏​ច្រឡូកច្រឡំ តែ​ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ​ឡើយ នេះ​ជា​ផល​នៃ​ការ​កសាង​ព្រះ​ចេតិយ​ខ្សាច់។
ថយ | ទំព័រទី ១៨២ | បន្ទាប់