បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិ​បតិ្តហើយ។
 បានឮ​ថា ព្រះ​បុ​ឡិនុ​ប្បា​ទក​ត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បុ​ឡិនុ​ប្បា​ទក​ត្ថេ​រាប​ទាន។


តរ​ណិ​យត្ថេ​រាប​ទាន ទី៨


 [៧៨] ព្រះ​តថាគត​មាន​ព្រះ​ភាគ ព្រះនាម​អត្ថ​ទស្សី ជា​ព្រះសយម្ភូ ជា​លោកនាយក សេ្តច​បាន​ចូល​ទៅ​ទៀប​ឆ្នេរ​ស្ទឹង​វិ​នតា។ ខ្ញុំ​ជា​អណ្តើក គោចរ​ក្នុងទឹក បាន​ងើប​អំពី​ទឹក មានប្រាថ្នា​នឹង​ចម្លង​នូវ​ព្រះពុទ្ធ​ជា​ម្ចាស់ បាន​ចូល​ទៅ​ជិត​ព្រះ​លោកនាយក ហើយ​ពោល​ថា​បពិត្រ​ព្រះ​មហាមុនី សូម​ព្រះពុទ្ធ​ជា​ម្ចាស់ ព្រះនាម​អត្ថ​ទស្សី ទ្រង់​ឡើង​គង់​លើ​ខ្នង​នៃ​ខ្ញុំ​ព្រះអង្គ​ចុះ ខ្ញុំ​ព្រះអង្គ​នឹង​ចំឡង​ព្រះអង្គ ព្រោះ​ព្រះអង្គ​បាន​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ។
ថយ | ទំព័រទី ១៨៤ | បន្ទាប់