ពូជ​សូម្បី​មាន​ប្រមាណ​តិច ដែល​បុគ្គល​ព្រោះ​ហើយ​ក្នុង​ស្រែ​ដ៏​ល្អ កា​លភ្លៀងញុំាង​ធារទឹក​ឲ្យ​ធ្លាក់ចុះ​ដោយ​ល្អ ផល​រមែង​ញុំាង​អ្នកស្រែ​ឲ្យ​ត្រេកអរ​បាន ដូចម្តេច​មិញ។ ពុទ្ធ​ខេត្រ​នេះ ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សម្តែង​ហើយ រមែង​ញុំាង​ធារ​គឺ​ផល ឲ្យ​ធ្លាក់ចុះ​ដោយ​ប្រពៃ ផលនឹងញុំាង​ខ្ញុំ​ឲ្យ​ត្រេកអរ​បាន ក៏​យ៉ាងនោះ​ដែរ។ ខ្ញុំ​ជា​អ្នកមាន​ចិត្ត​បញ្ជូន​ទៅកាន់​សេចក្តី​ព្យាយាម ហើយ​ជា​អ្នក​ស្ងប់​រម្ងាប់ មិន​មាន​ឧប​ធិ​ក្កិ​លេស បាន​កំណត់​ដឹង​នូវ​អាសវៈ​ទាំងពួង ជា​អ្នក​មិន​មាន​អាសវៈ។ ក្នុង​កប្ប​ទី ១.៨០០ ព្រោះ​ហេតុ​ដែល​ខ្ញុំ​ធ្វើកុសល​កម្ម​ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ចម្លង​ព្រះសម្ពុទ្ធ។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​បុគ្គល​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។
ថយ | ទំព័រទី ១៨៦ | បន្ទាប់