កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​បុគ្គល​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ ។
 បានឮ​ថា ព្រះ​ធម្ម​រុ​ចិ​ត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ធម្ម​រុ​ចិ​ត្ថេ​រាប​ទាន។


សា​លម​ណ្ឌ​បិ​យត្ថេ​រាប​ទាន ទី១០


 [៨០] អាស្រម​ដ៏​ល្អ​របស់ខ្ញុំ គេ​ធ្វើ​លយ​ចូល​ទៅ​ក្នុង​ព្រៃ​រាំង សឹង​ដេរដាស​ដោយ​ផ្ការាំង កាលនោះ ខ្ញុំ​នៅក្នុង​ព្រៃ។
ថយ | ទំព័រទី ១៩២ | បន្ទាប់